កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនម្នាក់ឈ្មោះជនសង្ស័យឈ្មោះ ទៀង រស្មី ភេទប្រុស អាយុ៤២ឆ្នាំ ពាក់ព័ន្ធករណីយកកូនកន្ត្រៃដែក ចាក់ ក ជនរងគ្រោះ និងសង្កត់ផ្តេកទៅលើពូករហូតដល់ជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
Tags:
សន្តិសុខសង្គម