អស់រយៈពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩និងថ្ងៃទី១០-០៤-២០២៣ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខណ្ឌដង្កោ បានចាត់ឱ្យក្រុមការងារនាំយករថយន្តដឹកទឹកស្អាត យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងជួបនូវការខ្វះខាតទឹកប្រើប្រាស់យ៉ាងខ្លាំង ព្រោះតែប្រព័ន្ធទឹកហូរមិនដល់។
សកម្មភាពផ្គត់ផ្គង់ទឹកប្រើប្រាស់នេះ នឹងបន្តដឹកយកទៅចែកជូន រហូតដល់ពួកគាត់ អាចដោះស្រាយបានទឹកប្រើប្រាស់ឡើងវិញ ទើបឈប់ដឹកជូន។
Tags:
សន្តិសុខសង្គម