នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ ស្ថិតនៅភូមិចំការឪឡឹក០២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំបញ្ជាកម្លាំងសហការ ជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ បានចុះធ្វើរដ្ឋបាល និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។
វត្ថុតាំងដកហូត៖ ម្ស៉ៅសក្រាមថ្លាសង្ស័យជាសារធាតុញៀនចំ នួន០៦, និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
Tags:
សន្តិសុខសង្គម