ព្រឹកថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ញ៉ូវ សាឯម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដោះស្រាយពាក្យបណ្ដឹងចំនួន២០ករណីក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋនៅស្រុកជុំគីរី ស្ថិតនៅវត្តគីរីបព៌ត ភូមិឃ្ជាយ ឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញ លោកអភិបាលស្រុក ទីចាត់ការជំនាញចំណុះសាលាខេត្ត លោកមេឃុំ លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងករណីទំនាស់ទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទូទាំងស្រុក ប្រមាណ៥០០នាក់៕
Tags:
សន្តិសុខសង្គម