រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្នុងរយៈពេល​០២យប់ ០៣ ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដរ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល​

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​ បានដឹក​នាំកម្លាំងចូលរួមសហការ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់​គ្រងគ្រោះមហន្តរាយ 

និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃគណៈអភិបាលខេត្ត​កណ្តាល ដោយមានការចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាន ស្រាវជ្រាវរុករកជនរងគ្រោះចំនួន១៥នាក់ ស្រី០៤នាក់ (ស្លាប់១១នាក់ ស្រី០៣នាក់) មានដូចខាងក្រោម៖ 

 

-ជួយសង្គ្រោះបានចំនួន០៤នាក់ ស្រី០១នាក់ រួមមាន៖ 

១-ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរ 

២-ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង 

៣-ឈ្មោះ វី ចាន់បូរ៉ា ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស 

៤-ឈ្មោះ សូត្រ រក្សា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស 

 

-រកឃើញសាកសពចំនួន១១នាក់ ស្រី៣នាក់ មុខរបរសិស្ស​ រួមមាន៖ 

១-ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ ១៤ ឆ្នាំ 

២-ឈ្មោះ ភារុំ ដាវីន ភេទប្រុស អាយុ១២ឆ្នាំ 

៣-ឈ្មោះ ចិន្ដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ 

៤-ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ 

៥-ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ 

៦-ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ 

៧-ឈ្មោះ ឧត្តម មុន្នី ភេទប្រុស អាយុ១៣ឆ្នាំ 

៨-ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៣ឆ្នាំ 

៩-ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១២ឆ្នាំ 

១០-ឈ្មោះ រ៉ី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ 

១១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ១៣ឆ្នាំ។​ 

 

ក្នុងនាមស្នងការ និងតាងនាមឲ្យគណៈស្នងការ រួមទាំងកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរ​បាល​​ខេត្តកណ្តាល ក៏ដូចជាក្នុងនាមប្រជាពរលដ្ឋខ្មែរ សូមចូលរួមសោកស្តាយរកទីបំផុត​គ្មានក្នុងសោដនាកម្មដែលបានកើតឡើងនេះ និងសូមចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារ​ជនរងគ្រោះទាំង១១នាក់ និងសូមបួងសួងឲ្យវិញាណក្ខន្ធក្មួយៗទាំង១១នាក់ បានសោយសុខ​ក្នុងឋានសុគតិភព។

Previous Post Next Post