រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម​ ស្វាយ​ សំអ៊ាង​ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំសេកុង និងឃុំថ្មកែវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង...

នាព្រឹកថ្ងៃអាទិត្យ​ ៨កេីត​ ខែអផ្សុក​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២​ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់​ ឯកឧត្តម​ ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង អមដំណើរដោយ អភិបាលរងខេត្ត មន្រ្តីជំនាញពាក់ពន្ធ័ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំសេកុង និងឃុំថ្មកែវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ 

 

 ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់ឡើងខ្លាំងនេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។

 

 ជាងនេះទៅទៀតអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា៕ 

 






 

Previous Post Next Post