ព្រឹកថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋមកពីបណ្តាក្រុង ស្រុក ក្នុងខេត្តកំពត ចំនួន១៣ករណី។
ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញ លោកអភិបាលក្រុង ស្រុក ទីចាត់ការជំនាញចំណុះសាលាខេត្ត លោក លោកស្រីមេឃុំ ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងករណីទំនាស់ផ្សេងៗនៅក្នុងក្រុង ស្រុកនៃខេត្តកំពត៕
Tags:
សន្តិសុខសង្គម