សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់រដ្ឋបាលខេត្តកណ្តាល ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះទៅសួរសុខទុក្ខកុមារី ឈ្មោះ រី ច័ន្ទបូរ៉ា អាយុ១២ឆ្នាំ មានទីលំនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ដែលបានរួចផុតពីគ្រោះឧបទ្ទវហេតុលិចទូកដរ កាលពីយប់ម្សិលមិញ ដោយក្មួយស្រីបានហែលទឹកឡើងមកគោកបានដោយខ្លួនឯង។
Tags:
ព័ត៌មានជាតិ