ភ្នំពេញ: នៅព្រឹកថ្ងៃអង្គារ ៣រោច ខែភក្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី13 ខែកញ្ញា ឆ្នាំ2022
ឯកឧត្តម ឃ្លាំង ហួត ជំនួយការ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាភិបាលរងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យមើលបងប្អូនប្រជាពលរដ្ឋរស់នៅលើដី តំបន់អាងទឹក ស្ថិតនៅចំណុច ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលគ្មានប័ណ្ណកម្មសិទ្ធិ ។
ឯកឧត្តម ឃ្លាំង ហួត អភិបាលរងជធានីភ្នំពេញ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅតំបន់អាងទឹកដែលគ្មានប្លង់កម្មសិទ្ធិ និងអមដំណើរដោយលោក ចៅសង្កាត់ ចាក់អង្រែក្រោម និងមន្ត្រីជំនាញខាងក្រសួងសុរិយោដី ចូលរួមនឹងការចុះត្រួតពិនិត្យនេះផងដែរ។
ចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្ដែង របស់បងប្អូនប្រជាពលរដ្ឋនេះផងដែរ
ឯកឧត្តម បានមានប្រសាសន៍ថា យើងគួរតែគិតគូរ រកមធ្យោបាយណាមួយដើម្បីឲបងប្អូនប្រជាពលរដ្ឋបានរស់នៅសមស្របតាមច្បាប់ និងធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់នៅពេលអនាគត៕ ប្រភពពី ចាងហ្វាង បិតា news
Tags:
ព័ត៌មានជាតិ