រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ប្រតិភូគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា ជួបពិភក្សាការងារជាមួយ អាជ្ញាធរខេត្ត

កណ្តាល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា បានជួបពិភក្សាការងារជាមួយអាជ្ញាធរខេត្តកណ្តាល ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង១១ និងមន្ទីរពាក់ព័ន្ធ ក្នុងគោលបំណងសិក្សាឈ្វេងយល់អំពីយន្តការដោះស្រាយ ទំនាស់ដីធ្លីរបស់ខេត្ត នារសៀលថ្ងៃ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃច័ន្ទ ទី០៥ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ។ 

 

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជម្រាបជូនប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភាថា ការងារចុះបញ្ជីដីរដ្ឋក្នុងខេត្ត សរុបចំនួន ១២,២៧៤ហិកតា ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ប្រគល់សិទ្ធិជូនក្រុមហ៊ុនធ្វើការជួល និងដោះដូរដើម្បីវិនិយោគ ចំនួន ១៦កន្លែង ស្មើនឹង ៥,៧៩៥ហិកតា ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍនៅមូលដ្ឋាន។ 

 

ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សរុបតាំងពីចាប់ផ្តើមអនុវត្តន៍សម្រេចបាន ៥៦៩ភូមិ លើ ១ ០១០ភូមិ ស្មើ ៥៧ភាគរយ និងនៅសល់ ៤៤១ភូមិ ស្មើនឹង ៤៣ភាគ ដែលគ្រោងបញ្ចប់ នៅឆ្នាំ២០២៩ ហើយបច្ចុប្បន្ននេះក្រុមការងារមន្ទីរ ១០ក្រុម កំពុងដំណើរការអនុវត្តន៍ចំនួន ៦៩ភូមិ លើ ៤៤១ភូមិ ដែលនៅសល់ ០៩ស្រុក។ 

 

នាឱកាសនោះដែរ ឯកឧត្តម សរ ចំរុង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធយន្តការដោះស្រាយករណីទំនាស់ដីធ្លី ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋធូរធារ កាត់បន្ថយភាពក្រីក្រ ។ ឯកឧត្តម ក៏បានជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ត្រូវបន្តខិតខំអនុវត្តន៍ការងាររបស់ខ្លួន ឱ្យមានកាន់តែប្រសិទ្ធភាពខ្ពស់ ៕ 

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

Previous Post Next Post