រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្ដម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដកពិសោធន៍ការងារបង្រ្កាបការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ...

នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដកពិសោធន៍ការងារបង្រ្កាបការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងការអនុវត្តតាមសារសម្លេងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី​ ពាក់ព័ន្ធនឹងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស ដោយមានចូលរួមពី លោកអភិបាលរងខេត្ត នាយកដ្ឋានកណ្តាលសន្តិសុខ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក នាយកទីចាត់ការសាលាខេត្ត មេធាវីសាលាខេត្ត អធិការនគរបាលក្រុងស្រុក មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

 

 ជាកិច្ចចាប់ផ្តើម ឯកឧត្តម គួច ចំរើន អភិបាល​​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងជាប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានមានមតិលើកឡើងថា កិច្ចប្រជុំថ្ងៃនេះតាមកម្មវិធីដែលបានគ្រោងទុក គឺដើម្បីត្រួតពិនិត្យ ដកបទពិសោធន៍នៃការចុះអនុវត្តករណីការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ និងអនុវត្តតាមបទបញ្ជា​ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី តាមរយៈសារសម្លេង ឱ្យចុះ​​បង្រ្កាប និងបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស។ ដូច្នេះសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវស្តាប់សារសម្លេងរបស់ សម្តេចតេជោ ឱ្យបានគ្រប់ៗគ្នា និង​ត្រូវអនុវត្តឱ្យបានម៉ឺងមាត់​តាមបទបញ្ជានេះ។ 

 

ពាក់ព័ន្ធនឹងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនេះ ស្នើឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក​ ត្រូវចុះធ្វើការអប់រំ វិធានការរដ្ឋបាល និងធ្វើកិច្ចសន្យាបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទជាដាច់ខាត ករណីរឹងរូស គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវសួរយោបល់ព្រះរាជអាជ្ញា និងមេធាវីប្រចាំរដ្ឋបាលខេត្តព្រះសីហនុ ជាមុន​ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

 

 បន្ទាប់ពីមាន​ការពិភាក្សា​ និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស អង្គប្រជុំបាន​​សម្រេចដាក់ចេញនូវវិធានការដូចខាងក្រោម៖ -អភិបាលក្រុង-ស្រុក អធិការ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ​ត្រូវដឹកនាំកិច្ចប្រជុំនៅល្ងាចនេះ និងត្រូវចុះអនុវត្តបិទទីតាំងឡូតូនិងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយត្រូវធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ រួចត្រូវបូកសរុបរបាយការណ៍ជូនរដ្ឋបាលខេត្តនៅពេលល្ងាច ថ្ងៃដដែល និងថ្ងៃបន្តបន្ទាប់។ 

 

-មុនពេលចាត់វិធានការផ្លូវច្បាប់លើទីតាំងដែលរឹងរូស អភិបាលក្រុង-ស្រុក ត្រូវទូរស័ព្ទដោយផ្ទាល់ទៅព្រះរាជអាជ្ញា ​ដើម្បីសម្របសម្រួលនីតិវិធី។ 

 

-នៅក្នុងតារាងតាមដានប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ ត្រូវរៀបចំ

 ១.លេខរៀង, 

២.លេខកូដ, ៣.កាលបរិច្ឆេទ

, ៤.ប្រភព

, ៥.ទីតាំង,

 

 ៦.អាសយដ្ឋាន,

 

 ៧.ក្រុមប្រតិបត្តិការ, 

 

៨.​អយ្យការដឹកនាំនីតិវិធី, 

 

៩.កាលបរិច្ឆេទចាប់ផ្តើមប្រតិបត្តិការ និងបញ្ចប់ប្រតិបត្តិការ,

 

 ១០.កម្មវត្ថុបណ្តឹង ១១.លទ្ធផលនៃការស្រាវជ្រាវ និង១២.ផ្សេងៗ។

 

 ករណីមានបទល្មើសត្រូវបញ្ជាក់អំពីជនរងគ្រោះ និងជនសង្ស័យដែលត្រូវផ្តន្ទាទោស។

 

 -ចំពោះការចុះប្រតិបត្តិការការងារតាមទីតាំងនីមួយៗ​ មន្រ្តីនគរបាលយុត្តិធម៌​ ជាអ្នកធ្វើកំណត់ហេតុ​​​ និងជាអ្នកឆែកឆេរ​ទីតាំង និងមនុស្ស​។ 

 

-ពេលក្រុមការងារចុះអនុវត្ត ប្រសិនបើរកឃើញថា បង្ខាំងឱ្យធ្វើការ ​ត្រូវពិន័យ​ ២.៦២០.០០០រៀល និងបង្ខំធ្វើការលើសម៉ោង ត្រូវពិន័យ ១.៦៨០.០០០រៀល តាមច្បាប់ស្តីពីការងារ។ 

 

-រៀបចំក្រុមការងារឱ្យបានច្បាស់លាស់៖ ក្រុមទី១.ក្រុមចុះប្រតិបត្តិការ, ក្រុមទី២.ក្រុមត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ក្រុមទី៣.ក្រុមត្រួតពិនិត្យផលនៃបទល្មើស ក្រុមទី៤.ក្រុមធ្វើកំណត់ហេតុ និងរបាយការណ៍។

 

 ការចុះប្រតិបត្តិការលើកក្រោយ ខ្ញុំនឹងប្រគល់ភារកិច្ចជូនអភិបាលរងខេត្ត ០៤រូបជាអ្នកដឹកនាំ។ 

 

-កម្លាំងកងរាជអាវុធហត្ថជាអ្នកទទួលខុសត្រូវត្រួតពិនិត្យ​ជុំវិញទីតាំងចុះប្រតិបត្តិការ​។ 

 

 -កិច្ចប្រតិបត្តិការលើកក្រោយ ត្រូវមានក្រុមឈុតខ្មៅមួយក្រុម​ចាំជួយគាំទ្រ មានរថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់។

 

 -ស្នើធ្វើរបាយការណ៍បញ្ចប់ប្រតិបត្តិការឆែកឆេរអគារ ឆាងឆឹង ដើម្បីស្នើសុំមតិដឹកនាំពី សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ 

 

-រាល់ការចុះប្រតិបត្តិការ ស្នើ​ឱ្យមានការសម្របសម្រួលនីតិវិធី​ដោយព្រះរាជអាជ្ញា​ ដែលមានក្រឡាបញ្ជីជាអ្នកធ្វើកំណត់ហេតុ។ 

 

-ត្រូវកំណត់ទីតាំងអាជីវកម្មមានច្បាប់ និងអត់ច្បាប់ក្នុងតារាងតាមដានប្រតិបត្តិការ​ជាមុន។

 

 ចំពោះមុខត្រូវចុះពិនិត្យទីតាំងដែលអត់ច្បាប់និងទីតាំងដែលមានបណ្តឹងពាក់ព័ន្ធការធ្វើទារុណកម្មមនុស្ស។





 

Previous Post Next Post