ស្រុកឈូកៈនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧និង២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក សហការជាមួយអធិការដ្ឋាននគរបាលស្រុកទឹកឈូ និងផែនការងារព្រហ្មទណ្ឌ ដឹកនាំដោយលោក វរសេនីយ៍ឯក លក ញ៉ាវ ស្នងការរង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ង៉ុក ច្រិល
ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ដែលពាក់ព័ន្ធករណីឃាតកម្ម រំលោភសេពសន្ថវ: សម្លាប់ និងលួចមានស្ថានទំងន់ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿងតាមនិតិវិធី។
Tags:
សន្តិសុខសង្គម