ក្រុងព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តចំនួន ០៣ គ្រឿង នៅតាមបណ្ដោយផ្លូវឯករាជ្យបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំរៀងៗខ្លួន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៩:៤៥នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវឯករាជ្យ (ផ្លូវលេខ ១០០) ក្បែរនិងការ៉ាស់សាំង កាលតិច ដែលស្ថិតនៅក្នុងភូមិ០២ សង្កាត់លេខ ០២ ក្រុងនិងខេត្តព្រះសីហនុ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់មកកាន់ភ្នាក់ងារសារព័ត៌មានយើងឲ្យបានដឹងថា មុនពេលកើតហេតុ គេបានប្រទះឃើញរថយន្ត ម៉ាក Toyota Tacoma ដែលពាក់ស្លាកលេខ ភ្នំពេញ 2AL-2971 បើកបរតាមបណ្ដោយផ្លូវឯករាជ្យ ក្នុងសភាពស្ទះដោយសារតែជិតដល់ភ្លើងស្ទុប ស្រាប់តែអកស៊ឺ ក៏ជាន់ហ្វ្រាំងថ្នមៗ ដោយសារតែកៀកគ្នាខ្លាំងពេក ស្រាប់តែរថយន្តម៉ាក toyota camry ពាក់ស្លាកលេខ ភ្នំពេញ 2R-4050 ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្ត Toyota Tacoma មួយទំហឹងបណ្ដាលរោងការខូចខាតផ្នែកខាងក្រោយ ចំណែកអារថយន្ត toyota camry រោងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំ ដោយសារតែមិនទាន់អស់ល្បឿន ក៏រុញរថយន្តToyota Tacomaបន្ថែមទៅបុកជាមួយនឹងរថយន្ត Toyota Prius ដែលពាក់ស្លាកលេខ ភ្នំពេញ 2Z-5395 បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយ (ធ្លាក់កាង) និងរថយន្ត toyota tacoma រោងការខូចខាតផ្នែកខាងមុខយ៉ាងដំណាំបន្ថែមទៀត ជាក់ស្ដែងក្នុងករណីខាងលើនេះមិនមានបង្កឲ្យមនុស្សរករបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនៅនគរបាលចរាចរណ៍ផ្លូវគោក បានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងលើកយកវត្ថុតាងទាំងសងខាងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់។