រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជួយគ្នាក្នុងគ្រាលំបាក! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថ៥នាក់ ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះដល់ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ លោកវរសេនីយ៍ត្រី ឡុញ កុសល មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺរលាកក្បាលឆ្អឹងផាលត្រគាកទាំងសងខាងធ្ងន់ធ្ងរ បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា (179) ...

 ជួយគ្នាក្នុងគ្រាលំបាក! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថ៥នាក់ ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះដល់ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ លោកវរសេនីយ៍ត្រី ឡុញ កុសល មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺរលាកក្បាលឆ្អឹងផាលត្រគាកទាំងសងខាងធ្ងន់ធ្ងរ បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា (179) ហើយត្រូវការអ្នកស្ម័គ្រចិត្ត បរិច្ចាគឈាម ដើម្បីធ្វើការវះកាត់ជាបន្ទាន់។

  គ្រាន់តែទទួលបានព័ត៌មាននេះភ្លាម លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៥នាក់ ដែលបានស្ម័គ្រចិត្តទៅចូលរួមបរិច្ចាគឈាម ជួយដល់ លោកវរសេនីយ៍ត្រី ឡុញ កុសល ភ្លាមៗផងដែរ។

 

 លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏សូមថ្លែងអំណរគុណ និងមានការកោតសរសើរយ៉ាងខ្លាំង ដល់មន្ទីរពេទ្យព្រះកេតុមាលា (179) ដែលបានមើលថែព្យាបាលដល់ លោកវរសេនីយ៍ត្រី ឡុញ កុសល ដែលជាមន្ត្រីក្រោមឱវាទ ដោយក្តីអនុគ្រោះ និងយកចិត្តទុកដាក់បំផុតកន្លងមកនេះ៕

 

 

 

 


 

Previous Post Next Post