លោកអ៊ុំ ម៉ុង ឫទ្ធីដាំបានជាង៣០០០០ដេីមហេីយ នៅតំបន់សួនសត្វភ្នំតាម៉ៅ ហេីយក៍ចំថ្ងៃខួបអាពាហ៍ពិពាហ៍គំរប់ខួប៤៤ឆ្នាំល្មម.. ដេីម្បីអបអរសាទរថ្ងៃគំរប់ខួប៤៤ឆ្នាំអាពាហ៍ពិពាហ៍ រូបខ្ញុំជាមួយលោកជំទាវប្រហុក 08.08.1978~08.08.2022=44ឆ្នាំ វេលាម៉ោង៧ព្រឹកថ្ងៃចន្ទទី០៨ ខែសីហា ឆ្នាំ២០២២ រូបខ្ញុំជាមួយលោកជំទាវប្រហុកបានដឹកនាំក្រុមអ្នកបច្ចេកទេស បុគ្គលិក កម្មករផ្នែកកសិកម្មដឹកកូនឈេីធ្នង់និងកូនឈេីបេងចំនួន3.220ដេីម យកទៅដាំឡេីងវិញនៅក្នុងតំបន់សួនសត្វភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ។
ឈ្លៀតឱកាសនេះខ្ញុំសូមអរគុណច្រើនខ្លាំងណាស់ ដល់ក្រុមចុងភៅចល័តសេង ហុកហេងដែលបានជូយផ្តល់អាហារថ្ងៃត្រង់ចំនួន៣០០កញ្ចប់ រួមជាមួយទឹកបរិសុទ្ធចំនួន១០០កេះ និងសូមអរព្រះគុណ អរគុណដល់ ព្រះសង្ឃ សិក្សានុសិស្ស លោកគ្រូអ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការក្រោមឱវាទរបស់ក្រសួងកសិកម្ម រដ្ឋបាលព្រៃឈើ ជាពិសេសក្រុមគ្រឿងចក្រ រួមជាមួយប្រីយមិត្តហ្វេសប៊ុកទាំងអស់គ្នា ដែលបាននិមន្តនិងមកចូលរួមដាំកូនឈេីឡេីងវិញនាថ្ងៃនេះ ។
ទន្ទឹមនឹងនេះផងដែរខ្ញុំសុំពន្យាការទៅដាំកូនឈេីបន្ថែមទៀតមួយរយសិន ដោយរង់ចាំក្រុមការងារគ្រឿងចក្រឈូសឆាយសំអាតទីតាំងដី អោយបានច្រើនបន្តិចសិនខ្ញុំនិងបន្តកិច្ចការនេះទៅមុខទៀត ។