លោក គាត ហ៊ុល អភិបាលក្រុង បានដឹកនាំក្រុមការងារកម្លាំងចម្រុះថ្នាក់ក្រុង ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយអូរព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលកំពុងមានសន្ទុះកើនឡើងដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍បង្ការ និងជម្លៀសពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពដែលបានរៀបចំរួចជាស្រេចក្នុងករណីចាំបាច់។
ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តោយមាត់អូរព្រំដែនសូមមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាព ជាពិសេសចំពោះកុមារតូចៗ និងសត្វអសិរពិសដែលអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ។
ក្រុងប៉ោយប៉ែត,ថ្ងៃអង្គារ ៤ រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។