រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លុបឈ្មោះលោក សាន្ត ប៊ុនធឿន និងលោក ហ៊ត ប៊ូ ហៅអធិរាជមហាសាច់ ពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ដោយសារពួកគេធ្វើឲ្យប៉ះពាល់កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ...

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លុបឈ្មោះលោក សាន្ត ប៊ុនធឿន និងលោក ហ៊ត ប៊ូ ហៅអធិរាជមហាសាច់ ពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ដោយសារពួកគេធ្វើឲ្យប៉ះពាល់ កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។

 


 លិខិតរបស់បញ្ជាការដ្ឋានអង្គរក្សគោរពជូនសម្តេចតេជោ ហ៊ុន សែនបានឱ្យដឹងថា កន្លងមក នាយទាហានទាំងពីររូបនេះតែងតែបង្កហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ អង្គភាពបានហៅមកអប់រំជាច្រើនច្រើនសាដែរ តែមិនព្រមកែប្រែ។

 

 ដើម្បីជៀវាងការលំបាក និងធ្វើឱ្យប៉ះពាល់ដល់អង្គភាពទៅថ្ងៃក្រោយបន្តទៀត នាយឧត្តមសេនីយ៍ ក៏បានគោរពសុំការសម្រេចពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីលុបឈ្មោះនាយទាហានទាំងពីរខាងលើចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។

 

សូមជម្រាបថា ការស្នើសុំសម្តេចតេជោ សុំលុបឈ្មោះ លោក សាន្ត ប៊ុនធឿន ចេញពីក្របខណ្ឌធ្វើឡើង បន្ទាប់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រតិកម្មយ៉ាងខ្លាំងចំពោះកាយវិការរបស់លោក សាន្ត ប៊ុនធឿន ចាងហ្វាងសារព័ត៌មាន SBT ផឹកស្រាស្រវឹងបោកចាន និងស្រែកជេរតាមបណ្តាញសង្គម។

 

 សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យដកលោក សាន្ត ប៊ុនធឿន ចេញពីក្របខណ្ឌអង្គរក្ស ដើម្បីចៀសវាងការប៉ះពាល់សេចក្តី ថ្លៃថ្នូររបស់អង្គរក្ស។

 

 សម្តេចតេជោ បានបង្ហោះសារតាមហ្វេសប៊ុក ភ្ជាប់ជាមួយវីដេអូលោក សាន្ត ប៊ុនធឿន រំលឹកថា សម្តេចធ្លាប់បានអប់រំ លោក សាន្ត ប៊ុនធឿន កុំឱ្យសុីផឹកជេរបញ្ចោរតែចរិតកែមិនឡើងឡើយ។ 

 

សម្តេចតេជោបញ្ជាក់ថា «ចរិតពាលរបស់ សាន្ត ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបានឡើយ»។

 





 

Previous Post Next Post