នាព្រឹថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាល និងផ្ដល់ស្បៀងជូនបងប្អូន គ្រួសារប្រជានេសាទ គ្រួសារម៉ូតូឌុប និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួនប្រមាណ ២ ៣០០ គ្រួសារក្នុងបរិវេណសាលាខេត្តកំពត ក្នុងម្នាក់ៗទទួលបានអង្ករចំនួន ១០គីឡូក្រាម៕