)ករណីគ្រោះភ្នំពេញ÷(ព័ត៌មានបឋមថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បុរសម្នាក់បេីករថយន្ដសេរីទំនើបម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-3198 បេីកក្នុងល្បឿនលឿនមកដល់ចំនុចផ្លូវបុកលូដែលដាក់កៀនផ្លូវបណ្ដាលបាក់ខ្ទាត រីឯរថយន្ដក្រឡាប់ផ្ងារជេីងម្ខាងរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង១:០០នាទីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្តទៅរក្សាទុករងការដោះស្រាយនៅពេលក្រោយ។
Tags:
គ្រោះថ្នាក់ចរាចរណ៏