រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

-សមត្ថកិច្ចនគរបាលបង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនអ្នក​ប្រព្រឹត្តិចំនួន០៣នាក់អនុវត្តតាម​ច្បាប់===

-កាលពីថ្ងៃសៅ​រ៍១២កេីត​ ខែជេស្ឋឆ្នាំខាលចត្វាស័ក​ព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី​១១ខែ​ មិថុនា​ ឆ្នាំ​២០២២​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​ បាលខេត្តបាត់ដំបង​ រួមទាំង​យោ​បល់​របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរង​ផែនការងារប្រឆាំងគ្រឿ​ងញៀន​ លោកវរសេនី​យ៍​ឯក​ សុខ​ និមល​ នាយ​ការិ​យាល័យនគរ​បាល​ប្រឆាំងគ្រឿងញៀន​បានដឹកនាំកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀនរួមជា​មួយ កម្លាំងក្រុមអន្តរាគមន៍ ប្រឆាំងបទល្មើស នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំង​ន​គរបាលនៃអធិការដ្ឋសននគរបាលក្រុងបាត់ដំបង​ដែលមានលោកវរសេ​នី​យ៍ឯក​ ពេជ្រ​សារ៉ែន​ ជា​អ​ធិការ​ និងដោយបានការ​សម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអ​យ្យ​ការ​អមសាលាដំបូងខេត្តបាត់ដំបង ផង​នោះ​ បានចុះប្រតិបត្តិការ​បង្ក្រាបករណី រក្សាទុកដោយខុស ច្បាប់នូវសារធាតុ​ញៀន ០១​ករ​ណីក្នុងបទ​ល្មើសជាក់​ស្តែង និងបានឃាត់ខ្លួនជនសង្ស័យចំ​នួន ០៣​នាក់មាន ឈ្មោះដូចខាង​ក្រោម៖ ១-ឈ្មោះ ឆាត សុភក្ត្រា ហៅនាង ភេ ទប្រុស អា​យុ៤០ឆ្នាំ មានទីលំនៅភូមិ​បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

 

 ២-ឈ្មោះ សម័យ ចាន់ថន ហៅ ភី ភេ ទស្រី អា​យុ​២១ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ ៣-ឈ្មោះ​ ស៊ុំ​ សំណាង ភេទប្រុស អា​ យុ​២៨ឆ្នាំមានទីលំនៅភូមិអូរចារ សង្កាត់​អូរចារ ក្រុងបាត់ដំ​បង ខេត្តបាត់​ដំបង ។

 

 -*វត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន០៤ថង់ទម្ងន់៨១,​៦​៩ក្រាម (ទាំងសំបក) -ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) -ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង -ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់​មួយចំនួន -ម៉ូតូចំនួន០១គ្រឿងម៉ាកអេឌីវី(ADV) ពណ៌ស (គ្មានពន្ធ) សេរីឆ្នាំ២០២១ ពាក់ស្លាកលេខ បាត់ដំបង​1AQ-​00​34 (ជាស្លាកលេខក្លែងក្លាយ) -ដាវសាំម៉ូរ៉ៃចំនួន ០២ដើម,ក្រដាសអាលុយ​មីញ៉ូម​ចំនួន០១ដុំ។

 

 នៅពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំសំ​ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់​ការតាមនីតិវិធី​ ច្បាប់៕(រូបភាពផែនការ​ងារនគរ​បាលប្រឆាំងគ្រឿងញៀន/



 

Previous Post Next Post