ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Li Tao អគ្គនាយកសារព័ត៌មាន AP Times ផ្សាយជាភាសាចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការរៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ ដែលសហការរៀប ចំដោយក្រសួងព័ត៌មាន និងAP Times ហើយដែលនឹងប្រព្រឹត្តិទៅបន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ខាងមុខនេះ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។