រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ប្រជាពលរដ្ឋមានដីត្រូវឆ្វៀលចេញពីតំបន់៣ នឹងទទួលបានប័ណ្ណប្រើប្រាស់ និងអាស្រ័យផល

ពោធិ៍សសាត់៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំចេញប័ណ្ណប្រើប្រាស់ និងអាស្រ័យផល ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់មុនគេ ដែលមានដីត្រូវកាត់ឆ្វៀលចេញពីតំបន់៣ ដាក់ចូលតំបន់២ ដែលជាប្រជាពលរដ្ឋរស់នៅអចិន្រ្តៃយ៍ អាស្រ័យផលរាប់សិបឆ្នាំមកហើយ តាំងពីមុនឆ្នាំ២០១២ ។

 

 នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីការងារកាត់ឆ្វៀលដីតំបន២ និងតំបន់៣ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តពោធិ៍សាត់ ។

 

 ក្នុងនោះដែរ ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ថា ប័ណ្ណប្រើប្រាស់ និងអាស្រ័យផល ដែលគ្រោងនឹង​ចេញ​ជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗ​ខាងមុខនេះ ​កន្លងមកពុំដែលមាប័ណ្ណប្រភេទនេះ​ឡើយ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម នឹងរៀបចំរចនា អោយ​ដូចគ្នា​បេះបិត​ទៅ​និង​វិញ្ញាបនបត្រ​សំគាល់ម្ចាស់​អចលនវត្ថុ ឬហៅថាប័ណ្ណកម្មសិទ្ធ ទាំងទំហំ , ពណ៌ និងមានQR Code ដូចគ្នា ខុស​តែ​ការ​សរសេរ​អក្សរប័ណ្ណប្រើប្រាស់ និងអាស្រ័យផល និង​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់អចលនវត្ថុ ការរៀបចំទំរងប័ណ្ណនេះ គឺស្របតាមសេចក្តីសម្រេច ឬអនុក្រឹត្យរបស់​រាជរដ្ឋាភិបាល ដោយផ្អែក​ទៅលើ ឧបសម្ព័ន្ធ​ដែលមានភាពសុក្រឹតត្រឹមត្រូវ ។ 

 

សូមបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ , ក្រុមការងារថ្នាក់ក្រសួង រួមនិងក្រុមការងារថ្នាក់ខេត្ត ​បានខិតខំធ្វើការងារវាស់វែង កំណត់ប្រវត្តនិងកំណត់ក្បាលដី នៅតំបន់២ និងតំបន់៣ បង្កើតជាទិន្នន័យផ្លូវការយ៉ាងជាក់លាក់​ ត្រឹមត្រូវ ជាពិសេសដោយ​មាន​ការ​យកចិត្តទុកដាក់ ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ​ដែលសម្តេច តេជោ ហ៊ុន សែន តែងតែ​គិតគូជាចំបង ទើបរាជរដ្ឋាភិបាលបានសម្រេចចេញអនុក្រឹត្យ ​ស្តីពីការកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា និង ៧៧អា ចេញពីតំបន់៣​ដាក់ចូលមកតំបន់ពីនៃបឹង​ទន្លេសាបស្ថិត​ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋចំនួន ១៦៥៨គ្រួសារ ​ប្រើប្រាស់​ និងអាស្រ័យផល ដោយគ្រប់ដណ្តប់ក្នុងស្រុកចំនួន៣ គឺ៖ - ស្រុកក្រគរ មាន៤ឃុំ ផ្ទៃដីទំហំ ១១២២ហិកតា ៤៥អា ជូនប្រជាពលរដ្ឋ៧០៦គ្រួសារ - ស្រុកកណ្តៀង មាន៤ឃុំ ផ្ទៃដីទំហំ ១១៦៩ហិកតា ៧២អា ជូនប្រជាពលរដ្ឋ៥៨៥គ្រួសារ - ស្រុកបាកាន មាន៣ឃុំ ផ្ទៃដីទំហំ១១៥៦ហិកតា ៦០អា ជូនប្រជាពលរដ្ឋ ៣៦៧គ្រួសារ ៕ 





 

Previous Post Next Post