(កំពង់ស្ពឺ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ដាំដើមឈើនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាលោក លោកស្រី ជាប្រតិភូកាកបាទក្រហមកម្ពុជា មន្ដ្រីរាជការ អាជ្ញាធរខេត្តកំពង់ស្ពឺ យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក សិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ។
សន្តិសុខ សុវត្ថិភាព ថ្នាក់ដឹកនាំត្រូវបានការរៀបចំយ៉ាងល្អប្រសើរ និងមានការទទួលខុសត្រូវខ្ពស់ចំពោះវត្ដមានដ៏ខ្ពង់ខ្ពស់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នគរបាល កងកម្លាំងគ្រប់ប្រភេទរួមទាំងអាជ្ញាធរ ដែនដី ក្នុងនោះផងដែរនិងមានការរៀបចំពី ជំនាញបរិស្ថាន រដ្ឋបាលព្រៃឈើ ក្នុងការផ្ដល់បច្ចេកទេស ពូជកូនឈេី និងការថែទាំពីសំណាក់ មជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាកម្ពុជា ដេីម្បីជាគុណសម្បត្ដិរតនៈរបស់ប្រជាជាតិខ្មែររាប់រយមុឺនឆ្នាំ៕