សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវ លាង វួចឆេង ហ៊ុនណេង ព្រមទាំងក្រុមគ្រួសារសាច់ញាតិនៃសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានរៀបចំធ្វើពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្រី្តការជាច្រើននាក់ផងដែរ៕