(ខេត្តបាត់ដំបង)÷ ប្រជាកសិករម្នាក់បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ បានបង្កការភ្ញាក់ផ្អើល នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចភូមិស្វាយយ៉ ក្នុងឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋ លោក យោល យ៉ម អាយុ ៥៩ ឆ្នាំ ជាកសិករ រស់នៅក្បែរទីតាំងកើតហេតុ ដែលបានប្រទះឃើញគ្រាប់ ជាច្រើនគ្រាប់នោះ បានអះអាងថាៈ នៅព្រឹកថ្ងៃកើតហេតុ គាត់បានចុះទៅដីចម្ការ របស់លោក ហើយកាប់គាស់រានដី បម្រុងដាំដំឡូងមី ភ្លាមៗនោះ បានប្រទះគ្រាប់កាំភ្លើង និងកេសគ្រាប់ ជាច្រើនជាបន្តបន្ទាប់ ហើយក៏បានរត់ទៅរាយការណ៍ ដល់សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីប្រមូលទុកដាក់ នៅកន្លែងមានសុវត្ថិភាព រង់ចាំកម្ទេចចោល។
គ្រាប់មិនទាន់ផ្ទុះទាំងអស់ ខាងលើ រួមមាន: គ្រាប់ប្រភេទ ៦០ មីលីម៉ែត្រ ចំនួន ១៨ គ្រាប់ ផលិតនៅប្រទេសចិន, ក្បាលគ្រាប់ចំនួន ១៧គ្រាប់ និងគីបបំបែក ចំនួន ៩ គ្រាប់៕