នៅព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃ ដើម្បីធ្វើពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសដល់វិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលមរណភាព ដោយជំងឺគាំងបេះដូង កាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧២ឆ្នាំ។