នៅថ្ងៃទី២ ឧសភា ២០២២មន្ទីរពេទ្យគន្ធបុប្ជាបានអោយដឹងថាក្មេងប្រុសម្នាក់នេះអាយុ១០ឆ្នាំ មកពីខេត្តតាកែវ មានជំងឺដំបៅចុងក្រពះធំនិងហូរឈាម ។
ក្រុមគ្រូពេទ្យបាន ជួយសង្គ្រោះដោយបញ្ចូលឈាមអស់៤ប្លោក និងឆ្លុះក្រពះទប់ឈាម២ដង និងមើលថែទាំព្យាបាលអស់រយះពេល២០ថ្ងៃ។
ក្រុមគ្រូពេទ្យបានអោយដឹងថាថ្ងៃនេះបានទៅផ្ទះវិញ ជាមួយស្នាមញញឹមយ៉ាងរីករាយ ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ៕