នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងការិយាល័យសណ្តាប់ធ្នាប់សាធារណៈ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក ចុះរៀបចំសណ្ដាប់ធ្នាប់លេីផ្លូវព្រះសុីហនុ ចាប់ពីស្តុបវត្តមហាមន្ត្រីរហូតដល់ស្តុបវិទ្យាល័យព្រះយុគន្ធរ នៅក្នុងសង្កាត់អូឡាំពិក និងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការអប់រំណែនាំបងប្អូនអាជីវករលក់ដូរ ដាក់តាំងលក់ម៉ូតូ រថយន្ត និងម៉ូតូកង់បី កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ៕