នៅព្រឹកទី២២ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកិច្ចប្រជុំប្រចាំខែ មីនា និងទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០២២ ដើម្បីតាមដានពិនិត្យពិភាក្សាលើការងារដូចជា ព្រហ្មទណ្ឌ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសតាមបណ្ដាប៉ុស្តិ៍ត្រូវធ្វើសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ ចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។ ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក-លោកស្រី អធិការរង នាយផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធចំណុះឲ្យអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕