កែប៖ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ មានហេតុការណ៍អគ្គិភ័យឆាបឆេះនៅចំណុចក្បែរផ្ទះសំណាក់កែបលុច្ស ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។ ក្រោយទទួលបានព័ត៌មាន ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំបញ្ជាកម្លាំងប្រចាំបញ្ជាវេនទី២ សហការជាមួយកម្លាំងប្រចាំការផ្សារក្តាម កម្លាំងអធិការនគរបាលក្រុង និងអាជ្ញាធរសរុបប្រមាណ៥០នាក់ ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ប្រើទឹកអស់ចំនួន៧រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បាន និងបានរលត់អស់ទាំងស្រុង។ ហេតុការណ៍ខាងលើបណ្តាលឲ្យឆេះព្រៃអស់ប្រមាណជិត៤ហិចតា តែមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ និងរាលដាលប៉ះពាល់លំនៅដ្ឋាន និងដាំណាំប្រជាពលរដ្ឋនោះទេ៕