ស្ពានចំនួន ០៧កន្លែង នៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតក្នុងខេត្តក្រចេះ និងខេត្តព្រៃវែង នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៦ កុម្ភៈ ២០២២នេះហើយ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្រងរូបភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យទីតាំងប្រារព្ធកម្មវិធីសម្ពោធ សូមតាមដានព័ត៌មានលម្អិត តាមរយៈការផ្សាយផ្ទាល់ (LIVE) ចេញពីទីតាំងកម្មវិធី ក្នុងទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ