ព្រឹកថ្ងៃ សុក្រ ៣កើត ខែ មាឃ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី០៤ ខែ កុម្ភៈឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ជីង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាកងកំលាំងទាំងបីប្រភេទ ចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ( video conference ) ។ របៀបវារៈ មានដូចខាងក្រោម ៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ។ ២-បញ្ហាផ្សេងៗ៕