លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង
លោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ដោយមានការចូលរួមពីលោកស្រីអភិបាលរង ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីនៃរដ្ឋបាលខណ្ឌបឹងកេងកង។
សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ" ។