រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយរថយន្តម្ខាងទៀតរេចង្កូតឡើងលើឃឿនសួនច្បារខូចខាតអស់ពីរកង់...

ភ្នំពេញ÷ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១នឹង៤៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយព្រះនរោត្តមកែងផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពត៌មាននៅកន្លែងបានអោយដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកប​រទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវលេខ១០៦ក្នុងល្បឿនលឿនមិនប្រយ័ត្នបានបុករថយន្តមួយគ្រឿង​ម៉ាកលុចស៊ីស GS300ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ2AK-2737 បើកបរដោយបុរសម្នាក់ក្នុងទិសដៅ​ពីត្បួងទៅជើងបណ្តាលអោយរថយន្តលុចស៊ីសរេចង្កូតឡើងទៅលើ​សួនច្បារមុខរតនាគាររាជ​ធានីភ្នំពេញ​ខូចខាតឃឿនសួនច្បារអស់ពីរកង់បន្ថែមទៀតចំណែករថយន្តបង្កបើករត់ចេញពីកន្លែងហេតុប៉ុន្តែមានដំណាងខាងរថយន្តបង្កចេញមកដោះស្រាយដោយសងសំណងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។ 
 



 

 

Previous Post Next Post