នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយសប្បុរសជន ដែលបានផ្ដល់ស្បៀងជូនរដ្ឋបាលខេត្តកំពតសម្រាប់ផ្ដល់ជូនពលរដ្ឋខ្វះខាតក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្ដមក៏បានទទួលសម្របសម្រួល ដោះស្រាយ បញ្ហាប្រឈមមួយចំនួនផងដែរ ជូនពលរដ្ឋដែលមកពីរបណ្តាក្រុងស្រុកក្នុងខេត្តកំពត ហេីយឯកឧត្ដម ក៏បានផ្ដល់ស្បៀងនិងថវិកាជូនពលរដ្ឋដែលមានជីវភាពខ្វះខាតផងដែរ។