ព្រះសីហនុ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរាយចង្កូតជ្រុលទៅបុកជាមួយនឹងដើមដូងប្រេង ពេញ ទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនមាន រងការ គ្រោះថ្នាក់អ្វីនោះទេ ។
ហេតុការណ៍ការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង៤៥នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ នៅចំណុចភូមិតានៃ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានូវមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកtoyota priusពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2F-2342បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ បើកបរដោយបុរសម្នាក់ឈ្មោះហ៊ុន សារ៉ាត់ ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅក្នុងសង្កាត់កន្ទោង ខាងកំបូល រាជធានីភ្នំពេញ បើកបរក្នុងល្បឿនលឿន បោះពួយទៅបុកជាមួយនឹងដើមដូងប្រេងមួយដើមដែលដាំនៅចិញ្ចឹមផ្លូវពេញទំហឹងបណ្ដាលឲ្យរថ យន្តហើយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរបានរួចផុតពីគ្រោះថ្នាក់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៍បានចុះទៅដល់ហើយពិនិត្យមើលឃើញថាមានការប៉ះពាល់ ទៅដល់សម្បត្តិរបស់រដ្ឋទើបទាក់ទងទៅសមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឱ្យចុះមកយករថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ ។