ថ្ងៃព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង ឯកឧត្តម ណុប រ័ត្ននិមល និងលោកជំទាវព្រមទាំងក្រុមការងារយុវជន ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដោយមានការចូលរួមពីឯកឧត្តម ដួង ហេង និងឯកឧត្តម នួន ណារិន និងមន្រ្តីរដ្ឋបាលស្រុកណ្តាលស្ទឹង ព្រមទាំងក្រុមយុវជន ខ៤ កងកំលាំងទាំងបី ប្រជាការពារ និងកំលាំងបញ្ជាការដ្ឋានអង្គរក្ស បានបន្តនាំយកនៅអំណោយដ៏ថ្លៃថ្លៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនប្រជាពលរដ្ឋដែលកំពុងរងការជន់លិចចំនួន ១៦៦ គ្រួសារ ស្ថិតក្នុងភូមិសាម៉រ ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕
Tags:
សន្តិសុខសង្គម