ភ្នំពេញ ៖ ទីតាំងលក់គ្រឿងសង្ហារឹមទំនើបៗ សម្រាប់តុបតែងលម្អប្រើប្រាស់ ក្នុងគេហដ្ឋាន ត្រូវបានអគ្គីភ័យ លេបត្របាក់ស្ទើរទាំងស្រុង នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថៃ្ងពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ402 ABC មហាវិថីព្រះមុនីវង្សក្រុមទី០២ ភូមិ០១ សង្កាត់ បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សមត្ថកិច្ចឱ្យដឹងថា មា្ចស់ទីតាំងជាជនជាតិចិន ឈ្មោះ Chen Jing San ភេទប្រុស អាយុ ៥៤ឆ្នាំ មានមុខមុខរបរ លក់គ្រឿងសងា្ហរឹមនិងរបួសស្រាលមនុស្ស២នាក់ ឈ្មោះ Chen Ting ភេទប្រុស ជនជាតិចិន អាយុ៣២ឆាំ្ន មុខរបរ អាជីវករ សា្នក់នៅទីតាំងកើតហេតុនិងឈ្មោះ Lin Juon ភេទស្រី ជនជាតិចិន អាយុ៣១ឆ្នាំ មុខរបរអាជីវករ សា្នក់នៅទីតាំងកើតហេតុ ។
ទីតាំងខាងលើ ជាប្រភេទសំណង់ បេងតុងប្រក់សង័្កសីកម្ពស់២ជាន់ ដោយខូចខាតសម្ភារៈ ផ្ទះចំនួន៤លែ្វង ទំហំ១៦ម៉ែត្រx ២០ម៉ែត្រ។ បន្ទាប់ពីទទួលបាន នូវករណីអគ្គីភ័យនេះ សមត្ថកិច្ចបានចេញអន្តរាគមន៍ ជួយសង្គ្រោះ ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ បាញ់ទឹកអស់ប្រហែល១២០ឡាន ទើបអំណាចអគ្គីភ័យបាន រលត់ទៅវិញ នៅវេលាម៉ោង ១២និង៣០ថៃ្ងត្រង់ ថ្ងៃដដែល ។ ចំពោះមូលហេតុ នៅមិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចកំពុងស្រាវជ្រាវ ប៉ុន្តែតាមការប្រាប់ពីអ្នកនៅបម្រើការងារនៅទីនោះ បានប្រាប់ថាមកពីឆ្លងចរន្តអគ្គីសនីក្នុងផ្ទះ ៕

Tags:
សន្តិសុខសង្គម