ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី 22 ខែមិថុនាឆ្នាំ2020 ម្ដាយនិងកូនរងរបួសធ្ងន់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារគោយន្តបើកបរមិនប្រុងប្រយ័ត្ន។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្ករឡើងដោយសារគោយន្តមួយគ្រឿង បណ្ដាលឱ្យ២នាក់ម្ដាយនឹងកូនដែលកំពុងជិះម៉ូតូ រងរបួសធ្ងន់ធ្ងរនៅចំណុចកែងផ្លូវជាតិលេខ5 ច្រកចូលតាមផ្លូវទៅវត្តឧទុម្ពរ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះពីរនាក់ម្ដាយកូន ដោយសាររងរបួសធ្ងន់ធ្ងរពេក ត្រូវបានប្រជាពលរដ្ឋ តេហៅឡានសាមុយនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដឹកយកទៅសង្គ្រោះបន្ទាន់។
ចំណែកវត្ថុតាង គោយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្វាយជ្រុំ យកទៅរក្សាទុក រង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ។
Tags:
គ្រោះថ្នាក់ចរាចរណ៏