
បើយោងតាមលោក ព្រំ សំអុល នាយផ្នែកចរាចរណ៍ ស្រុកកៀនស្វាយ ដែលបានដឹកនាំកម្លាំងចុះធ្វើការវាស់វែង បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាក់ស្មាស់ ពណ៌ខ្មៅ ពាក់ផ្លាក់លេខភ្នំពេញ 1BY.5818 បើកបរដោយឈ្មោះ ឃិន ចាន់ណា ភេទប្រុសអាយុ២៧ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ។
លោកបានបន្ថែមទៀតថា លុះមកដល់ត្រង់ចំណុចកើតហេតុ អ្នកបើកម៉ូតូក៏ទៅបុកនឹងរថយន្ត ០១គ្រឿងម៉ាក TOYOTA ALPHARD សេរី២០០៩ពណ៏ស ពាក់ស្លាកលេខភ្នំពេញ 2BB-7158 អ្នកបើកបរ បានរត់គេចខ្លួនបាត់ ក្នុងទិសដៅបញ្ចាស់គ្នា យ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើម៉ូតូស្លាប់ភ្លាមតែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ស្រុកកៀនស្វាយ ដឹកនាំដោយលោក ព្រំ សំអុល បានធើ្វការវាស់វែង និងប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានបញ្ជាក់ថា ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរ ធ្វេសប្រហែសគ្នានការប្រុងប្រយ័ត្ន ដោយមុននឹងឆ្លងកាត់ មិនមើលឆ្វេងស្តាំ៕
Tags:
គ្រោះថ្នាក់ចរាចរណ៏