អចលនទ្រព្យនៅតំបន់ជាយក្រុងកំពុងតែមានការរីកចម្រើនខ្លាំងនិងតម្លៃមានការឡើងថ្លៃជាលំដាប់ បានធ្វើឲ្យអ្នកវិនិយោគជាច្រើនមានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យជាពិសេសគឺគម្រោងអភិវឌ្ឍន៍ដីឡូត៍។សព្វថ្ងៃនេះតំបន់នៅជាយក្រុងកំពុងតែមានការអភិវឌ្ឍន៍រីកចម្រើនខ្លាំងដូច្នេះហើយជាឪកាសល្អចំពោះអ្នកដែលមានចំណូលទាបនិងមធ្យមទិញដីឡូត៍នៅតំបន់ទាំងនេះគឺជារឿងល្អបំផុត។
បើតាមរយៈអ្នកជំនាញអចលនទ្រព្យភាគច្រើនបានឲ្យដឹងថា ការទិញដីឡូត៍នៅតំបន់ជាយក្រុងគឺជារឿងល្អបំផុតជាពិសេសអ្នកដែលមានចំណូលក្រោមមធ្យម ចន្លោះពី២០០ដុល្លាទៅ៥០០ដុល្លា។ជាទូទៅអ្នកដែលមានចំណូលមធ្យមបែបនេះតែងតែមានតម្រូវការដីធ្លីសម្រាប់សង់លំនៅដ្ឋាន គេសម្លឹងមើលឧកាសមួយនេះប្រាកដណាស់ជារឿងល្អបំផុតសម្រាប់ពួកគេ ហើយម៉្យាងវិញទៀតតម្លៃដីជាយក្រុងអាចនិងកើនឡើងខ្ពស់ជាបន្តបន្ទាប់ទៀតផងដែរនៅពេលខាងមុខ។ សូមបញ្ជាក់ផងដែរថា ការទិញដីឡូត៍នៅតំបន់ជាយក្រុងគួរតែស្វែងរកដីណាដែលមានប្លង់ស្របច្បាប់ត្រឹមត្រូវ ហើយជាតំបន់ដែលមានការអភិវឌ្ឍន៍។ តំបន់ជាយក្រុងប្រាកដជាត្រូវប៉ាន់ព្រោះជាទិសដៅអភិវឌ្ឍន៍នាពេលខាងមុខដោយមានគម្រោងធំៗជាច្រើនកំពុងតែលេចចេញមកយ៉ាងច្រើនដែលអាចធ្វើឲ្យតម្លៃដីមានការកើនឡើងយ៉ាងខ្លាំងផងដែរ។