ខេត្តកំពុងស្ពឺកាន់តែត្រូវប៉ាន់ហើយក្រុមហ៊ុនតៃវ៉ានមានបំណងវិនិយោគ ទឹកប្រាក់ប្រមាណ ២០០០លានដុល្លារក្នុងវិស័យវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅខេត្តកំពង់ស្ពឺ។
របាយការណ៍មួយបានបញ្ជាក់កាលពីពេលថ្មីៗនេះថាមានការកើនឡើងនូវភាពជាដៃគូ និងយុទ្ធសាស្រ្ត នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈពេលនេះក្រុមហ៊ុនតៃវ៉ាន់ចំនួន១០ ត្រូវបានរាយការណ៍ថាមានចំណងចង់វិនិយោគនៅខេត្តកំពង់ស្ពឺ។ ចំនួនទឹកប្រាក់វិនិយោគសរុប អាចនឹងមានទំហំទៅដល់២ពាន់លានដុល្លារអាមេរិកសម្រាប់ការវិនិយោគនៅខេត្តកំពង់ស្ពឺ។
អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ត្រូវបានរាយការណ៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយថា ចំនួនទឹកប្រាក់វិនិយោគអតិបរមានេះ នឹងត្រូវទៅចាក់បញ្ចូល នៅក្នុងវិស័យវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលត្រូវការជាចាំបាច់។ ខណៈកម្ពុជាមានសារៈសំខាន់ខាងសេដ្ឋកិច្ចច្រើន លើវិស័យកសិកម្ម ក្រុមហ៊ុនតៃវ៉ាន់ទាំងនេះ កាន់តែចាប់អារម្មណ៍ក្នុងការដាំដុះស្រូវ កៅស៊ូ និងដូង។ ថ្មីៗនេះការតភ្ជាប់ផ្លូវរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុត្រូវបានធ្វើឱ្យប្រសើរឡើង។ នេះអាចជាហេតុផលសម្រាប់ការចាប់អារម្មណ៍ថ្មីៗ សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនជាច្រើន។
ការវិនិយោគពីវិនិយោគិនបរទេសមិនត្រឹមតែបង្កើតឱកាសការងារថ្មី សម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏នាំមកនូវបច្ចេកវិទ្យាថ្មីមកកាន់កម្ពុជាផងដែរ”។៕ប្រភពfb