ចេកគឺជាប្រភេទផ្លែឈើមួយដែលអ្នកអាចរកបានដោយងាយនិងមានតម្លៃថោកនៅក្នុងប្រទេសមួយចំនួននៅអាស៊ី។ការទទួលទានចេកនាំមកនូវគុណប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពរបស់អ្នក។
ទទួលទានចេកមួយផ្លែក្នុងមួយថ្ងៃជួយឲ្យប្រព័ន្ធភាពសុំានឹងរោគខ្លាំងនិងការពារអ្នកពីជំងឺក្នុងរដូវរងារ។ ចេកមានផ្ទុកនូវវិតាមីន A, B1, B2, B6, B12, C, D, E និងជាតិខនិជផ្សេងៗទៀត។
ចេកជាផ្លែឈើដែលមានជាតិខ្លាញ់ទាបការទទួលចេកមិនបណ្តាលឲ្យមានការកើនឡើងនូវកូឡេស្តេរ៉ូលនៅក្នុងឈាមទេ។ដូច្នេះចេក គឺជាអាហារល្អសម្រាប់អ្នកដែលបញ្ចុះទម្ងន់នៅគ្រប់ពេលវេលាដែលពួកគេចង់ញុំា។
ចេកគឺមាននៅក្នុង Kali ហេតុដូច្នេះហើយបានជាល្អសម្រាប់មនុស្សដែលធ្វើការងារធ្ងន់ប្រើប្រាស់ថាមពលរាងកាយ, អ្នកលេងកីឡា, ស្ត្រីមានផ្ទៃពោះ និងមនុស្សដែលជាពីជំងឺថ្មីៗ។
ចេកក៏ល្អផងដែរសម្រាប់មនុស្សដែលមានជំងឺបេះដូង, សម្ពាធឈាមឡើង។ ចេកជួយបន្ថែម Kali ទៅរាងកាយ បន្ទាប់ពីប្រើប្រាស់ថ្នាំអស់រយៈពេលយូរ។ចេកងាយស្រួលក្នុងការរំលាយអាហារ និងផ្តល់ថាមពលភ្លាមៗបន្ទាប់ពីបានញុំាហើយចេកនឹងបាត់បង់នូវសារជាតិបំប៉ន នៅពេលរក្សាវាទុកនៅក្នុងទូទឹកកក៕
ប្រភព៖ healthcambodia