ក្រចេះ៖ កម្លាំងអាវុធហត្ថក្រុងក្រចេះ សហការជាកម្លាំងមន្ទីរយុត្តិធម៌ និងកម្លាំងស្នាក់ការសន្តិសុខ ៧០៧ បានចុះបង្រ្កាបគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងរឹបអូសវត្ថុតាងជាច្រើនទៀត នៅចំណុចភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ។
ជនសង្ស័យទី១៖ ឈ្មោះ សារី លីណា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិសាបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ, ទី២៖ ឈ្មោះ រូង សុគា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិស្រែស្ដៅ ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ និងទី៣៖ ឈ្មោះ ម៉ាត់ សេត ភេទប្រុស អាយុ២១ ឆ្នាំរស់នៅ ភូមិស្លាភ្នំ ឃុំអន្លង់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ អាវុធហត្ថ ដកហូតវត្ថុតាងម្សៅក្រាមពណ៌ស (ម៉ាទឹកកក) សង្ស័យជាសាធាតុញៀនចំនួន៥០កញ្ចប់តូច ម៉ូតូចំនួន១គ្រឿង ទូរស័ព្ទចំនួន១គ្រឿង។

Tags:
គ្រឿងញៀន