កំពង់ធំ៖ ករណីមនុស្សវិកលចរិក មិនស្គាល់អត្តសញ្ញាណ គាំងបេះដូងដេកស្លាប់ នៅគន្លុកជាប់ផ្លូវជាតិលេខ6A ភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី 01/10/2018 ម៉ោង 6និង20 នាទី ។
អំពីអង្គហេតុ កាលពីថ្ងៃទី 30/09/2018 វេលាម៉ោ16 ជាង ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ បានដើរលើចិញ្ចើមផ្លូវជាតិ លេខ6A ត្រង់ចំនុចមុខហាងលក់កាហ្វេឈ្មោះ ចុង ស្រេង ភូមិស្វាយកាល់ ឃុំកកោះ ដើរទៅ ដើរមកច្រើនលើក ដោយមានកាន់ដំបងឈើមូលមួយប្រវែងប្រហែល មួយម៉ែតកន្លះ បានដើរបណ្តើរវាយក្បាលខ្លួនឯងបណ្តើរ និងស្រែកបណ្តើរថា ម៉ែអើយជួយផង។
សាក្សីឈ្មោះអៀត លីម ភេទប្រុស និងឈ្មោះប៊ុន គ្រី ភេទប្រុសបានឃើញផ្ទាល់ភ្នែកថាមានស្នាមពកជាំខ្មៅនៅលើថ្ងាស់ខាងមុខទៀតផង។ លុះដល់វេលាម៉ោង 6និង20នាទី ថ្ងៃទី 01/10/2028 ក៏មានប្រជាពលរដ្ឋឈ្មោះសោម សាវ៉ាត ភេទប្រុស ដែលនៅផ្ទះក្បែនោះ បានប្រទះឃើញ សាកសពដេកស្លាប់ដោយផ្កាប់មុខនៅក្នុងគន្លុកជាប់ផ្លូវជាតិក្បែរផ្ទះរបស់ខ្លួន។
បើតាមការស្រាវជ្រាវស៊ើបអង្កេតរបស់ផ្នែកជំនាញ ពិនិត្យ និងវិភាគទីកន្លែងកើតហេតុស្រុកសន្ទុក ដែលបានពិនិត្យលើរាងកាយរបស់សាកសព យើងសន្និដ្ឋានបានថា: សាកសពជនវិកលចរិកមិនស្គាល់អត្តសញ្ញាណពិតជាបានស្លាប់ដោយ កាំង៊ បេះដូងពិតប្រាកដមែន ពុំមានពាក់ព័ន្ឋនិងអំពើឃាតកម្មឡើយ។
ដោយ អធិការរង វ/ទោ ម៉ៅ ចាន់ធី
Tags:
ព័ត៌មានជាតិ