
ភ្នំពេញ៖ ហេតុការភ្ញាក់ផ្អើលដោយសារតែមានករណីបុរសជនជាតិកូរ៉េម្នាក់សង្ស័យបែកថ្នាំបានដើរវាយបុរសជាជនបរទេស២-៣នាក់នៅតាមផ្លូវបណ្ដាលអោយរងរបួស ត្រូវសមត្ថកិច្ចខណ្ឌដូពេញ ចាប់វាយខ្នោះ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្លូវលេខ១៩(ក្រោយវាំង)ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិកូរ៉េបានដើរតាមផ្លូវកើតហេតុក៏ឃើញជនជាតិអូស្ត្រាលី១នាក់រួមនិងប្រពន្ធជនជាតិខ្មែរដើរទល់មុខពេលនោះបុរសជនជាតិកូរ៉េនោះបានដើរទៅវាយបុរសជាប្តីបណ្ដាលអោយបែកច្រមុះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យជាជនជាតិកូរ៉េមកធ្វើការសាកសួរនៅប៉ុសិ៍នគរបាលជ័យជំនះនិងបញ្ចូនបន្តទៅអធិការនគរបាលខណ្ឌដូនពេញចាត់ការតាមនិតីវិធីច្បាប់៕





