លោកពូយឿន ឈុនហួរ រស់នៅឃុំគគីធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ប្រកាសរកកូនស្រីឈ្មោះ ពៅ ចាក់លីន ហៅក្រៅស្រីណេ អាយុ ១៧ឆ្នាំ ដែលបានបាត់ខ្លួនចាប់តាំងពីប្រលងឌីប្លូមហើយកាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៧។ ការបាត់ខ្លួននេះ គ្រួសារមិនបានដឹងពីមូលហេតុទេ តែប្អូនស្រីបានទាក់ទងនឹងមិត្តភក្តិ ចំណែកក្រុមគ្រួសារគិតថាខ្លាចមានអ្នកល្បួងប្អូនស្រីនិងនាំប្អូនស្រីទៅលាក់ខ្លួន។ តាមការផ្តល់ព័ត៌មានពីលោកពូ បានអោយដឹងថា ប្អូនស្រីបានភ្ជាប់ពាក្យរួចហើយ ហើយគូដណ្តឹងរស់នៅខាងភ្នំពេញ។ បើតាមការប៉ាន់ស្មាន់មួយទៀតគឺប្អូនស្រីមានសង្សារដែលតាមស្រលាញ់ខ្លួនរួចហើយ ដែលនេះប្រហែលជាប្អូនមិនពេញចិត្តហើយរត់បាត់ខ្លួន។ តាមព័ត៌មានពីលោកពូ ដដែលគាត់មានកូនស្រីតែម្នាក់នេះទេ ហើយគាត់ខ្លាចបុរសដែលស្រលាញ់កូនគាត់ល្បួងគាត់រត់គេចខ្លួន។ បើប្អូនស្រីបានដឹងព័ត៌មាននេះ សូមប្អូនស្រីត្រឡប់មកផ្ទះវិញផង ព្រោះក្រុមគ្រួសារបារម្មណ៏។
Tags:
អត្ថបទក្នុងប្រទេស