កន្លងបានមួយថ្ងៃនាយហុង ដា បានចេញជាវីដេអូឃ្លីបឆ្លើយតបទៅកាន់នាងឃ្មិបវិញថា "មុននឹងអូននិយាយអ្វី អូនត្រូវគិត ធ្វើជាមនុស្សអាចកុហកអ្នកដ៏ទៃបាន តែមិនអាចកុហកខ្លួនឯងបានទេ ចឹងចុងក្រោយបងសំុណា ទុកផ្លូវសម្រាប់ខ្លួនឯងទៅ កំុព្យាយាមបំផ្លាញអ្នកដ៏ទៃព្រោះក្តីសុខខ្លួនឯងអី។ ហើយលោកក៏បានចេញវីដេអូទី២ សុំឲ្យនាងឃ្មឹប ចេញវីដេអូសុំទោសលោកជាបន្ទាន់ក្នុងរយៈពេលយ៉ាងយូរ ២៤ ម៉ោងក្នុងថ្ងៃនេះ ១៦ ខែឧសភា ឆ្នាំ ២០១៧។"
ជាការឆ្លើយតបទៅនាយ ហុងដា នៅរសៀលនេះនាងឃ្មឹប បានចេញឃ្លិបវីដេអូសុំទោសនាយ ហុងដា មែនដោយនិយាយថា "នាងសុំទោស ថ្ងៃដែលនាងនិយាយថានាយ ហុងដា ជាមនុស្សញៀនស្រី និងល្បែង គឺមិនពិតទេ ថ្ងៃនោះមកពីនាងគិតដល់កូនរបស់នាងពែក។ នាងសុំទោស និងសុំឈប់និយាយរឿងរ៉ាវចាស់ៗទាក់ទងពីជីវិតរបស់នាង និងនាយ ហុងដា ទៀតហើយ"។
Tags:
អត្ថបទក្នុងប្រទេស