កាលពីវេលាម៉ោង ១៥:០៦នាទី ថ្ងៃទី២២-៤-២០១៧ នៅចំណុចក្នុងប្រឡាយទឹកខាងកើតផ្លូវតាព្រឹមចំងាយ៣ម៉ែត្រ ស្ថិតក្នុងភូមថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។ គេបានប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណ ភេទ ស្រី អាយុប្រហែល ១៩ ទៅ ២០ ឆ្នាំ បានដេកស្លាប់នៅក្នុងទឹកប្រឡាយ ចំងាយពីផ្លូវជាតិលេខ(១)ទៅទិសខាងត្បូងប្រហែល ១០០០ ម៉ែត្រ អាក្រាតខោ អស់ពីខ្លួន ។
រូបថងស្រង់ចេញពី Facebook page

គេឃើញខោអាវជនរងគ្រោះដូចជា ខោខៅប៑យ(ជើងត្រឹមជង្គង់ )និង ខោលីអូ នៅលើភ្លឺប្រឡាយខាងត្បូង ពេលសមត្ថកិច្ចយើងលើកសាកសពយកមកពិនិត្យនៅលើគោក ឃើញថាសាកសពមានសភាពឡើងហើមមានក្លិនស្អុយចូល មិនចង់ចុះ និង របកស្បែកមើលមិនស្គាល់ ជ្រុះសក់មួយចំនួន ដូច្នេះសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាសាកសពនេះបានស្លាប់ រយៈពេលពី ៣ ទៅ៤ ទៅហើយ។

ដូច្នេះសូមបងប្អូនទាំងអស់នៅក្នុងបណ្តាសង្គម Facebook ទាំងអស់សូមជួយ Share ដើម្បីស្វែងរកគ្រួសារនៃសព

បើបងប្អូនស្គាល់អត្តសញ្ញាណសាកសពដែលបានស្លាប់ដោយពុំដឹងមូលហេតុ សូមទំនាក់ទំនងមកទូរសព្ទ័លេខទូរសព្ទ័ក្តៅ 0977780007 និងលេខ 097 2943333 (នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។
រូបថងស្រង់ចេញពី Facebook page
Tags:
អត្ថបទក្នុងប្រទេស