លោកប្រធានាធិបតី ដូណល ត្រាំ បានចេញសេចក្តីប្រកាសពីការគម្រាមយ៉ាងខ្លាំងៗដល់កូរ៉េខាងជើង ខណៈសារព័ត៌មានរដ្ឋកូរ៉េខាងជើង បានព្រមានថាទីក្រុងព្យូងយ៉ាងនឹងធ្វើការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរប្រឆាំងនឹង អាមេរិកជាដាច់ខាត់ បើអាមេរិកហ៊ានបង្កសង្គ្រាមជាមួយកូរ៉េខាងជើង។
លោកត្រាំ បាននិយាយថាចិនអាចទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៍ល្អប្រសើរជាមួយអាមេរិក បើចិនខំធ្វើ
ការបន្សាបការគម្រាមកំហែងអាវុធ នុយក្លេអ៊ែរ ដែលបានបង្កឡើងដោយកូរ៉េខាងជើង។ កាសែតរដ្ឋកូរ៉េខាងជើង Rodong បាននិយាយថាកងទ័ពបដិវត្តន៍ដ៍ខ្លាំងក្លាកំពុងតាមដាន់សកម្មភាពសត្រូវយ៉ាងប្រុងប្រយ័ត្ន ដោយត្រៀមអាវុធនុយក្លេអ៊ែរបាញ់សំដៅមូលដ្ឋានយោធាអាមេរិកនៅកូរ៉េខាងត្បូង មជ្ឈមណ្ឌលបញ្ជាការប្រតិបត្តិការប៉ាស៊ីហ្វីក និងទឹកដីអាមេរិក។
Tags:
ព័ត៌មានអន្តរជាតិ